ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧត្តមសេនីយ៍ មីន អោ​ងឡាង តាម​ប្រព័ន្ធ​វីដេអូ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧត្តមសេនីយ៍ មីន អោ​ងឡាង តាម​ប្រព័ន្ធ​វីដេអូ

​នៅ​រសៀល ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មីន អោ​ង ឡាង (Min Aung Hlaing) មេដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​បន្ត​ពិភាក្សា​រក​ដំណោះស្រាយ​លើ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​។​

​តាមរយៈ​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក​។ សម្ដេច​តេជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​នេះ បាន​គូសបញ្ជាក់ និង​អំពាវនាវ ឯកឧត្តម Min Aung Hlaing នូវ ០៤​ចំណុច​សំខាន់ៗ​ដូចខាងក្រោម ៖
១)​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ ឯកឧត្តម Min Aung Hlaing ខិតខំ​អនុវត្ត នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ចំនួន​០៥​ចំណុច​នោះ ដែល​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ឯកភាពគ្នា កាលពី​ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ​។​

២)​សម្តេច​តេជោ​ស្នើសុំ​ឲ្យ ឯកឧត្តម Min Aung Hlaing បង្ក​លក្ខណៈ​ធ្វើយ៉ាងណា អាច​អោយ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន អាច​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ជា​លើកដំបូង​នាពេល​ខាងមុខ​នេះ ។​

៣)​អំពាវនាវ សុំអោយ​ភាគី​ទាំងអស់ រួម​ទាំង​ភាគី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវតែ​បញ្ឈប់​អំពើហិង្សា និង​ឈាន​ឆ្ពោះ​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​មានបទ​ឈប់​បាញ់​នាពេល​ខាងមុខ​នេះ​។
​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ទី​៧- ៨ មករា ឆ្នាំ​២០២២ កន្លងទៅនេះ ។ ដោយ​សម្ដេច​តេជោ ស្នើសុំ​ធ្វើ​យ៉ាងណា​អោយ​ភាគី​ទាំងអស់ បង្ហាញ​នូវ​ភាព​អត់ធ្មត់ ដើម្បី​ធ្វើ​យ៉ាងណា​ឈាន​ទៅ​ដល់​បទ​ឈប់​បាញ់​នេះ​។

៤)​សម្តេច​តេ​ជោបាន​អំពាវនាវ និង​អញ្ជើញ ឯកឧត្តម Min Aung Hlaing ចូលរួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​ការផ្ដល់​ជំនួយ​ម​នុស្ស​ធម៌ ទៅ​ដល់​ប្រជាជន​ប្រទេស​មី​យ៉ាម៉ា​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ដូច​អ្វី​ដែល​សម្ដេច​តេជោ​ធ្លាប់បាន​លើក​ឡើង​ជាមួ​យ​ឯកឧត្តម Min Aung Hlaing កាលពី​ពេល​ទៅ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com