ទាន់ហេតុការណ៍
លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ លើកទឹកចិត្ត និង​ផ្ដល់​ការគាំទ្រ​ស្បៀងអាហារ សម្ភារៈ និង​ថវិកា ដល់​នគរបាល​ការពារ​ព្រំដែន ដែល​បាននិងកំពុង​ឈរជើង​បំពេញ​តួនាទី និង​ភារកិច្ច​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ ជាមួយ​កងយោធពល​ខេមរភូមិន្ទ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​សម្ដេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​។

​ពិធី​សំណេះសំណាល​បាន​ធ្វើឡើង​នៅ​បរិវេណ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​១០៥ ស្ថិតនៅ​ភូមិ​សែន​តេជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ក្បែរ​តំបន់​មុំ​បី ព្រំដែន​កម្ពុជា ថៃ និង​ឡាវ ដោយ​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ទី​៤ និង​ទី​៥ បាន​ថ្លែងអំណរគុណ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ដែល​តែងតែ​ផ្ដល់​ការគាំទ្រ លើកទឹកចិត្ត និង​ផ្ដល់​ភាពកក់ក្ដៅ​គ្រប់បែបយ៉ាង​ដល់​នគរបាល​ការពារ​ព្រំដែន​។

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​នាំ​សេចក្ដី​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ដែល​បាននិងកំពុង​អនុវត្ត​នូវ​បទបញ្ជា​សហការ​ការពារ​ជាដាច់ខាត ដែន​អធិបតេយ្យភាព​ជាតិ និង​បាន​ថ្លែង​ចាត់ទុក​បេសកកម្ម​នគរបាល​ការពារ​ព្រំដែន ជាពិសេស​ក្នុង​កាលៈទេសៈ​រង​ការប៉ុនប៉ង​ឈ្លានពាន​ពី​កងទ័ព​ថៃ នាពេលនេះ ជា​ការបញ្ជាក់​នូវ​ស្មារតី​ប្រកៀក​ស្មា​យ៉ាងរឹងមាំ នៃ​កងកម្លាំង​របស់​ជាតិ ដូចគ្នា​នឹង​ស្មារតី​រួបរួម​គាំទ្រ​រាជរដ្ឋាភិបាល របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល និយាយ​ជា​រួម និង​ដោយឡែក​ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​សេនាធិការ រួមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​គ្រប់​រាជធានី ខេត្ត បាន​សហការ​គិតគូរ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​គាំទ្រ​ជំនួយ​ស្បៀងអាហារ​សម្ភារៈ ដល់​នគរបាល​ការពារ​ព្រំដែន​ ​ជាក់ស្ដែង​ចុងក្រោយ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃនេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​និង​កំពុង​នាំ​មក​នូវ​ជំនួយ​គាំទ្រ​ជាច្រើន​ផងដែរ​។

​ជា​ការកត់សម្គាល់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​សភាពការណ៍​នៅក្នុង​ប្រទេស​ថៃ ដែល​ពេល​នេះ បាន​និង​កំពុង​មាន​ភាព​រញ៉េរញ៉ៃ និង​កំពុង​ព្យាយាម​បង្វែរ​សភាពការណ៍​ដ៏​ស្មុគស្មាញ​នៅ​ផ្ទៃ​ក្នុង​ប្រទេស​របស់​ខ្លួន មក​បង្កើត​ជា​ព្រឹត្តិការណ៍​នាំឱ្យ​មាន​ការប្រឈមមុខ​ដាក់​គ្នា​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជាមួយ​កម្ពុជា​។ ក្នុងស្ថានភាព​ប្រែប្រួល​គ្រប់​ពេលវេលា​របស់​ភាគី​ថៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត បាន​ដាក់បទបញ្ជា​ផ្ទាល់​ដល់​ថ្នាក់ដឹកនាំ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេលវេលា និង​ត្រៀមលក្ខណៈ​ឆ្លើយតប​ប្រកបដោយ​ភាពម៉ឺងម៉ាត់ តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​។

​ទោះបីជា​អាកាសធាតុ​នៅ​តំបន់​មុំ​បី មាន​ភ្លៀង​រលឹម​ឥត​ដាច់ ទាំងយប់ ទាំង​ថ្ងៃ និង​ទាំង​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​សំណេះសំណាល ប៉ុន្តែ​កម្លាំង​នគរបាល​ការពារ​ព្រំដែន ដែល​ចូលរួម​នា​ឱកាស​នោះ បាន​ទទួល​នូវ​ថាមពល​ផ្លូវចិត្ត​ប្រកប​ដោយ​ភាពកក់ក្ដៅ និង​ស្មារតី​កាន់តែ​អង់អាច​ក្លាហាន​។ លោក​បន្តថា ក្នុង​បរិយាកាស​ប្រកប​ដោយ​ភាពជឿជាក់ និង​មោទនភាព​នោះដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​ប្រកាស​ពី​ជំនួយ​គាំទ្រ​ដែល​នាំ​មក​ជូន​នា​ឱកាស​នេះ ក្នុងនោះ​ក៏​រួម​ទាំង​ជំនួយ​ពី​សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​បច្ចុប្បន្ន​ជា​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​លោកជំទាវ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com