ទាន់ហេតុការណ៍
សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អគ្គ​រដ្ឋអាជ្ញា​រុស្សី វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ រួម​ទាំង​វិស័យ​មហាផ្ទៃ​!
0

ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​

ខេត្តកំពង់ធំ ៖ ​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​នៃ​មន្ទីរ​ខេត្ត​កំពង់ធំ ត្រូវ​ពង្រឹង​សមត្ថភាព​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​ពី​សមិទ្ធផល និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សម្រេចបាន​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បាន​ថ្លែងថា មន្ទីរ​ព័ត៌មាន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការធានា​ការទទួលបាន​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ព័ត៌មាន និង​សាធារណមតិ​ក្នុង​មូលដ្ឋាន​។ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដោយ​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​ដែល​មន្ទីរ​ព័ត៌មាន​ត្រូវបំពេញ​តួនាទី​ធ្វើជា​សេនាធិការ​ល្អ​របស់​រដ្ឋ​បាល​ខេត្ត​លើ​ការងារ​ព័ត៌មាន និង​សាធារណមតិ​។​

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ ត្រូវ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ទាំង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី និង​ទំនើប ដើម្បី​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​គ្រប់បែប​យ៉ាង​ស្របតាម​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​បន្ត​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ខេត្ត​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ទាំងមូល​។​

​ការជំរុញ​បែប​នេះ​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៥​នេះ​។​

​នៅក្នុង​បរិបទ​សង្គម​ឌីជីថល បច្ចុប្បន្ន​ដែល​ពលរដ្ឋ​ទទួល​ព័ត៌មាន​លឿន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​, ត្រូវបាន​ឯកឧត្ត នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​ក្រុមការងារ​ព័ត៌មាន និង​សាធារណ​មតិ​របស់​មន្ទី​រ​ព័ត៌មាន​ខេត្ត​កំពង់ធំ ត្រូវ​ពិនិត្យ​រាល់​ព័ត៌មាន​មិន​ពិត ឬ​ការបំពុល​ព័ត៌មាន​ផ្សេងៗ ដើម្បី​គ្រប់គ្រង និង​ទប់ស្កាត់​ការរីក​សាយភាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ត្រូវ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​រាល់​ព័ត៌មាន​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​ធ្វើឱ្យ​ប៉ះពាល់​ស្ថិរភាព សណ្ដាប់ធ្នាប់ បង្ក​អសន្តិសុខ​ក្នុង​ខេត្ត ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​។​

​បន្ថែម​ពី​នេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ភាពចាំបាច់​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឱ្យបាន​កាន់តែ​ច្រើន ដើម្បី​ពង្រី​ការទទួល​ព័ត៌មា​ន​ពិត​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​របស់​សាធារណជន ដើម្បី​ផ្តល់​ប្រភព​ព័ត៌មាន​ច្បាស់លាស់​សម្រាប់​ការពិចារណា និង​ការសម្រេចចិត្ត​ត្រឹមត្រូវ​ជា​ប្រយោជន៍​ដល់​ការបង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ ដែល​បាន​សម្រេច​បាន​កិច្ច​ការងារ​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០២៤​កន្លងទៅ ក្នុង​ការគ្រប់គ្រង​ព័ត៌មាន និង​សោតទស្សន៍​ក្នុង​ខេត្ត រួម​ទាំង​ការចូលរួម​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន ពង្រឹង​ការអនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​បានន​កោតសរសើរ​ដល់​មន្ត្រី​ទាំងអស់​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ធំ ចំពោះ​ការ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ចូលរួម​បំភ្លឺ​សាធារណមតិ​អំពី​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​។​

​ឯកឧត្តម រដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​ការរៀបចំ​ផ្សព្វផ្សាយ​តាម​វិទ្យុ​បណ្តាញ ដើម្បី​ផ្តល់ព័ត៌មាន​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​ព័ត៌មាន​ពិត ច្បាស់លាស់ ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល មន្ត្រី​ជំនាញ អ្នកជំនាញ​មកពី​វិស័យ​នានា ជុំវិញ​ដំណើរ​អភិវឌ្ឍន៍​របស់​កម្ពុជា ក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ពេញ​។​

​ជាក់ស្តែង​នៅក្នុង​ដំណាក់​ការ​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ អង្គភាប​ព័ត៌មាន​រដ្ឋ និង​ឯកជន​បានរួម​គ្នា​ជា​សំលេង​តែ​មួយ​ដោយ​បាន​ផ្សព្វផ្សាយ​

​ព័ត៌មាន​ពិត​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ដោយ​ស្រង់​ចេញ​ប្រភពពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រភព​ពី​ហ្វេ​សប៊ុក​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ប្រភព​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ប្រភព​ក្រសួងការពារជាតិ​កម្ពុ​ជា​។ ប្រភព​ព័ត៌មាន​ទាំង​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ចំពោះ​កិច្ច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹក​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ឱ្យ​បន្ត​ស្រាវជ្រាវ​ស្រូប​យក​ចំណេះដឹង​និង​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​ស្រប​តាម​ការវិវត្ត​ក្នុងសង្គម ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​បុរេ​សកម្ម សកម្ម និង​អន្តរ​សកម្ម ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន ជាពិសេស​ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ គ្រប់គ្រង និង​ឆ្លើយតប​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព ជា​សេនាធិការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការងារ​ព័ត៌មាន និង​សាធារណមតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com