ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព

កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។

​គាប់​ជួន​ផងដែរ កាលពី ៦៣​ឆ្នាំមុន នៅ​ថ្ងៃ​ទី ១៥ មិថុនា ១៩៦២ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​លើ​រឿងក្តី​ប្រាសាទ​ព្រះវិហារ​។

​ទោះបីជា​ព្រឹត្តិការណ៍​ទាំងពីរ​នេះ​កើតឡើង ៦៣​ឆ្នាំ​ខុស​ពី​គ្នា​ក៏ពិតមែន ប៉ុន្តែ​ស្មារតី​និង​គោលបំណង​គឺ​ដូចគ្នា ÷ គឺ​កម្ពុជា​ជ្រើសរើស​យក​ការដោះស្រាយ ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ សម្រាប់​ការដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង និង​មាន​ហារនិ​ភ័យ​ខ្ពស់​នៃ​ជម្លោះ​ប្រដាប់អាវុធ ហើយ​ដែល​យន្តការ​ទ្វេភាគី​មិនអាច​ដោះស្រាយ​ចប់ ដូចជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​កាលពី​ជាង​៦០​ឆ្នាំមុន និង​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី នាពេល​បច្ចុប្បន្ន​។

​កម្ពុជា​ត្រូវការ​តែ​យុត្តិធម៌ ភាពត្រឹមត្រូវ និង​ច្បាស់លាស់​មួយ ក្នុង​ការកំណត់​ខ្សែរ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដើម្បី​កុំអោយ​កូនចៅ​ជំនាន់​ក្រោយ​នៅ​បន្ត​មាន​បញ្ហា​មិនចេះចប់​ជាមួយគ្នា​។

​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ផ្ដល់​ការទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការងារ​នេះ​ប្រកប​ដោយ​ឆន្ទៈ​និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី និង​ឧត្តម​ប្រយោជន៍​របស់​ជាតិនិ​ង​ប្រជាជន​កម្ពុជា​។

(​សូមបញ្ជាក់ ÷ ចំពោះ​លិខិត​ផ្លូវការ​នេះ ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បាន​ចាត់តាំង​មន្ត្រី​មួយ​រូប​ធ្វើដំណើរ​តាម​យន្តហោះ ដើម្បី​នាំយក​លិខិត​នេះ​ដោយ​ផ្ទាល់​ទៅ​ប្រគល់ជូន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហូ​ឡង់ ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ព្រូ​សែ​ល ប្រទេស​ប៊ែលហ្សិក​។ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហូ​ឡង់ នឹង​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទីក្រុង​ឡាអេ​។​)

Cambodia chooses international law and peace.

Today, 15 June 2025, the Royal Government of Cambodia submitted an official letter to the International Court of Justice (ICJ) to seek a resolution on the border dispute in the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI.

Coincidentally, 63 years ago, 15 June 1962 was a historic day in which the ICJ had ruled in favor of Cambodia on the case of PREAH VIHEAR Temple.

Although these two events happened 63 years apart, the spirit and objective remain the same: Cambodia chooses a peaceful resolution based on international laws through the ICJ mechanism for solving border dispute in the areas where issues are very complicated and have high risks of armed clashes and where bilateral mechanisms cannot solve; such as the case of PREAH VIHEAR Temple over 60years ago, and the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI at present time.

Cambodia only needs justice, fairness and clarity in border demarcation and delimitation with our neighboring countries, so that our future generations will not continue to have issues with each other.

May our compatriots trust the Royal Government of Cambodia in its efforts to undertake this task with strong wills and responsibility in order to safeguard our territorial integrity and for the best interest of the nation and people of Cambodia.

(Note ÷ the official letter will be handed to the ICJ at the Hague on Monday by Cambodian embassy covering the Netherlands.)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com