ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ក្ដៅ​ចុះបង្ក្រាប​បទ​ល្មើ​ព្រៃឈើ​រយៈពេល​ពីរ​ថ្ងៃ​រឹបអូស​សម្ភា​រះ​កែឆ្នៃ និង​ឈើ​ចំរុះ​ជាច្រើន​ម៉ែត្រគូប

សមត្ថកិច្ច​ចម្រុះ​បើក​ប្រតិបត្តិការ​ក្ដៅ​ចុះបង្ក្រាប​បទ​ល្មើ​ព្រៃឈើ​រយៈពេល​ពីរ​ថ្ងៃ​រឹបអូស​សម្ភា​រះ​កែឆ្នៃ និង​ឈើ​ចំរុះ​ជាច្រើន​ម៉ែត្រគូប

កំពង់ធំ​៖ ថ្ងៃទី​២១​និង​២២ ខែ មេសា​ឆ្នាំ​២០២០ លោក វរសេនីយ៍ទោ ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ទទួល​ផែន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ បាន​ដឹកនាំ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត សហការ​ជាមួយ និង ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម អាវុធហត្ថ​ស្រុក​បារាយណ៍ ស្រុក​សន្ទុក ចុះបង្ក្រាប​ទីតាំង​អារច្រៀក​ឈើ​ខុស​ច្បាប់​ចំនួន​០៦​ទីតាំង នៅ​ចំណុច​ភូមិ កំពង់​ស្តេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​

ជា​លទ្ធផល​បង្ក្រាប​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២០ បាន​ឈើ និង សម្ភា​រះ​មួយចំនួន​រួមមាន​៖
១- ឈើ​អារ​ក្រៅ​លំដាប់ថ្នាក់​ប្រភេទ​(​ចំ​បក់​)​ចំនួន​៣៧៦​សន្លឹក ស្មើនឹង​០៤ ម​3៧៨៧ ។
២- ឈើ​ហ៊ុប​មូល​ក្រៅ​លំដាប់ថ្នាក់​ប្រភេទ​(​ចំ​បក់​)​ចំនួន​០៥​កំណាត់ ស្មើនឹង​០១ ម​3 ៧៩៨ ។
៣- កូនឈើ​ប្រឡៅ​មូល​ប្រភេទ​ចំរុះ​(​ម្លប់ និង​ចំបក់​)​អង្កត់ផ្ចិត​ពី​១៥-៣០​ស​.​ម ចំនួន​២៨​ដើម​/៤​ម​/១​ដើម ។
៤- ម៉ាស៊ីន​អារច្រៀក​ឈើ​ចំនួន​០២​គ្រឿង​។​

ថ្ងៃទី​២២​ខែ​មេសា​ឆ្នាំ​២០២០​ចំណុច​ភូមិ​កំពង់​ស្តេច ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
១- នៅវេលា​ម៉ោង​០៨ និង​៣០​នាទី ត្រង់​ចំណុច​និយាម​កា​(525069-1384411) ចាប់​យក​បាន​ឈើ​ហ៊ុប​មូល​ក្រៅ​លំដាប់ថ្នាក់​(​ចំ​បក់​)​ចំនួន ១៥​កំណាត់ ស្មើនឹង ០៦​ម​3 ៣៦២ និង​កូនឈើ​ប្រឡៅ​មូល​ចម្រុះ​(​ម្លប់ និង​ចំបក់​)​មុខកាត់​តូច​ជាង​៣០​ស​.​ម ប្រវែង​៤​ម​ចំនួន​២២​ដើម ដែល​បាន​ធ្វើ​សន្និធិ​ដោយ​គ្នាន​លិខិតអនុញ្ញាត​។​
២- នៅវេលា​ម៉ោង​១៨ និង​៣០​នាទី ត្រង់​ចំ​ណុ​និយាម​កា​(525062-1384405) ចាប់​យក​បាន​ឈើ​ហ៊ុប​មូល​ក្រៅ​លំដាប់ថ្នាក់​(​គួ​ក​)​ចំនួន ១១​កំណាត់ ស្មើនឹង ០៤​ម​3 ៧០៥ និង​កូនឈើ​ប្រឡៅ​មូល​ចម្រុះ​(​ម្លប់ និង​ចំបក់​)​មាន​មុខកាត់​តូច​ជាង​៣០​ស​.​ម ប្រវែង​៤​ម ចំនួន ១៦​ដើម​។​

លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង​ធំ មានប្រសាសន៍ថា​ក្រោយពី​នា​ន​ឋ​ទទួលព័ត៏​ពី​ពលរដ្ន​ថា​មាន​ទីតាំង​អា ជ្រក​ឈើ​ជាច្រើន​នៅ​ទីតាំង​ខាងលើ លោក​បាន​អោយ​កម្លាំង​ចុះ​ទៅ​មើល​ក៏​ឃើញ​មាន​បទល្មើស​ជាក់ស្ដែង ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប់​ទីតាំង​ខាងលើ ឯ​ការចុះ​បង្ក្រាប់​នេះ​គឺ​តាម​បទ​បញ្ចា​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស លោក​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​និង​ក្រោម​ការ​បញ្ចា របស់ នាយ​ឧត្តម សៅ សុខា មេ​បញ្ចា​ការ​រង​នៃ​កង​យុទ្ធ​ពល​ខេ​មរះ​ភូមិន្ទ​និង​ជា​មេ​បញ្ចា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​៕​
ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com