ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​

កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​

រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ ៖ កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​សង្ស័យ​មាន​ការ​លួចលាក់​បង្កប់​បទល្មើស Online Scams ចំនួន​ពីរ​ទីតាំង ដោយ​ទីមួយ ស្ថិតនៅក្នុង ផ្ទះ​វីឡា លេខ​១០៥១ ផ្លូវ​បេតុង ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លា​ង និង​ទី​តាំងទី​ពីរ​នៅក្នុង អគារ​អត់​នា​មក​រណ៍ ផ្លូវ​បេតុង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រា​ធានី​ភ្នំពេញ​។

​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ សរុប​ចំនួន​១៣៣​នាក់ មាន​ស្ត្រី​២៣​នាក់ ក្នុងនោះ​ជនជាតិ​ចិន​ចំនួន ១១៣​នាក់ និង​ជនជាតិខ្មែរ ចំនួន​១៦​នាក់​។ ក្នុង​ប្រតិបត្តិការ​នេះដែរ ក្រុម​សមត្ថកិច្ច​បាន​ដកហូត​ទុក​ជា​វត្ថុតាង​នូវ CPU ចំនួន ១០​គ្រឿង​, Monitor LCD ចំនួន ៣៥​គ្រឿង , laptop ០១​គ្រឿង​, ទូរ​សព្ទ​ដៃ ៥២​គ្រឿង​, ស៊ីម​កាត​បរទេស​ជាច្រើន​, ម្សៅ​ក្រាម ពណ៌​ស ចំនួន​០៤​កញ្ចប់​(​សង្ស័យ​ជា​គ្រឿងញៀន​), កុំព្យូទ័រ​លើ​តុ ចំនួន ១២៧ គ្រឿង និង ទូរ​ដែក ចំនួន ១ គ្រឿង​។ ជនសង្ស័យ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​បញ្ជូន​ឱ្យ ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​។ សូមបញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​តឹងរឹង​បំផុត​ចំពោះ​មេក្លោង​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។

​ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែរ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​ទីតាំង​មាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​សណ្ឋាគារអិម​ស៉ី​មី​ចេង ផ្លូវ​បេតុង ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បាន​រកឃើញ ជនជាតិ​បរទេស​សរុប​ចំនួន​៣២​នាក់ ក្នុងនោះ​មាន​ស្ត្រី​០៩​នាក់ និង​បាន​ប្រមូល​សម្ភារៈ​រួមមាន​៖ កុំព្យូទ័រ​៣៤​គ្រឿង ទូរស័ព្ទ​៤៨​គ្រឿង និង​IPad០២​គ្រឿង ដើម្បី​រក្សា​ទុក​ជា​វត្ថុតាង​។ បច្ចុប្បន្ន ជនសង្ស័យ និង​សម្ភារៈ​ទាំងអស់ ត្រូវបាន​ប្រគល់ជូន​ផែន​សន្តិសុខ និង​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ បន្ត​នីតិវិធី​តាមច្បាប់​ជា​ធរមាន​។ ក្នុង​ប្រតិបត្តិការ​នេះដែរ ក្រុម​សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ទីតាំង​ល្បែង​ខុសច្បាប់ មួយ​កន្លែង​នៅ​សណ្ឋាគារ​ឡាក់​គី ដោយ​បាន​រកឃើញ​ទូ​បាញ់​ត្រី​០៤​គ្រឿង ទូ​បៀ​រកា​រ៉ាត់​១៦ និង​ឧបករណ៍ បម្រើ​អាជីវកម្ម​ខុសច្បាប់​មួយ​ចំនួន​ទៀត​។ គណៈ​បញ្ជាការ​រដ្ឋបាល​ខណ្ឌ​បាន​ធ្វើ​កំណត់ហេតុ​បិទ​ខ្ទប់​ទុក​ដើម្បី​សុំ​គោលការណ៍​អនុវត្ត​នីតិវិធី​បន្ត​៕

   

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com