ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉ ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉ ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម​និង​ជម្រាបលា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុងឱកាស​នៃ​ការបញ្ចប់​បេសកកម្ម​ការទូត​និង​ថ្លែងអំណរគុណ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​នា​នៅ​ក្នុង​ការរួមចំណែក​ក​សាង និង ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម PARK Jung-Wook បាន​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា​។
​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​បន្ត​លើកឡើង​ថា វា​ជា​កិត្តិយស និង​បុព្វសិទ្ធិ​ដែល​បាន​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា និង​សូម​គោរព​ថ្លែងអំណរគុណ​សម្តេច​តេជោ​រាជរដ្ឋាភិបា​ល និង​ប្រជាជន​កម្ពុជា ចំពោះ​ការផ្តល់​កិច្ចសហការ​នានា​ក្នុង​ការបំពេញ​ការងារ​របស់​ឯកឧត្តម​។ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ត​ភ្ជាប់​ទំនាក់ទំនង​នៅ​ឆ្នាំ​១៩៩៧ មក ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​រំលេច​ថា កម្ពុជា​មាន​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​របស់​សម្តេច​តេជោ ហើយ​កម្ពុជា​បាន​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ​។​

​នៅក្នុង​ន័យ​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ពិតជា​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មហា​ប​វរ​ធិបតី នាយករដ្ឋមន្ត្រី នៅ​កូរ៉េ នៅ​ឆ្នាំ​២០២៤ ដែល​នាឱកាស​នោះ ប្រទេស​ទាំង​ពីរ​បាន​លើកកម្ពស់​ទំនាក់ទំនង​ទៅជា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​។​
​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានលើកឡើង​អំពី​សមិទ្ធផល​ដែល​គួរឱ្យ​កត់សម្គាល់​ដែល​ប្រទេស​ទាំង​ពីរ​សម្រេចបាន ដូចជា​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី ការ​កៀរគរ​វិនិយោគិន​កូរ៉េ​មក​កម្ពុជា តាមរយៈ​រៀបចំ​វេទិកា​វិនិយោគ និង​ធុរកិច្ច និង​កិច្ច​ពិគ្រោះ​យោបល់​ជាប្រចាំ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចសហប្រតិបត្តិការ​នៃ​ការអនុវត្ត​គម្រោង​នានា ក្រោម​កម្ចី ODA រួម​ទាំង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ជាដើម​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា វឌ្ឍនភាព​ទាំងនេះ​នឹង​មិន​អាច​កើតឡើង​បាន​នោះ​ទេ ប្រសិនបើ​គ្មាន​ការរួមចំណែក និង​គាំទ្រ​ពី​ភាគី​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ចំពោះ​វឌ្ឍនភាព​ទាំងឡា​យ ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ខិតខំ​ជំរុញ និង​បាន​បញ្ជាក់ថា ទោះបី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​កូរ៉េ មាន​ស្ថានភាព​ឡើង​ចុះ ប៉ុន្តែ​ជា​ទំនាក់ទំនង​មួយ​យ៉ាង​ឆាប់រហ័ស និង​មាន​ល្បឿន​លឿន បន្ទាប់​ពី​ការផ្សាភ្ជាប់​ទំនាក់ទំនង​ការទូត​ពេញលេញ​នៅ​ឆ្នាំ​១៩៩៧​។
​សម្តេច​បាន​រំលេច​ថា​ស្ទើរ​គ្រប់​វិស័យ​កិច្ចសហប្រតិបត្តិការ​មាន​ការកើនឡើង ក្នុងនោះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ការកើនឡើង ចំណែកឯ​វិនិយោគ​កូរ៉េ​ក៏​មាន​កើនឡើង​។ ជើងហោះហើរ​កម្ពុជា​-​កូរ៉េ ក៏​បាន​បន្ត​រក្សា​ភ្ជាប់ ទោះជា​នៅ​ក្នុងអំឡុងពេល​មាន​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩ នៅ​ខណៈ​ពេល​ដែល​មាន​ការបិទ​ខ្ទប់​ការធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ផ្សេងៗ​។

​ជាមួយនឹង​ការថ្លែងអំណរគុណ​សម្តេច​បានចង្អុលបង្ហាញ​ជា​ការពិចារណា​ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដែល​បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​។ ជាក់ស្តែង កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​មាន​កម្លាំង​ទិញ​ធំ ដោយ​កម្ពុជា​បាន​នាំចូល​ទំនិញ​ច្រើន​ពី​កូរ៉េ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​កំណើន​ទេសចរ​កូរ៉េ មក​ទស្សនា​កម្ពុជា​ច្រើន​ផងដែរ​។ បន្ថែម​ពីលើ​នេះ សម្តេច បាន​សម្តែង​នូវ​ក្តីរំពឹង​ទុក​ថា ដោយ​ឆ្នាំ​២០២៧ គឺជា​គម្រប់​ខួប​៣០​ឆ្នាំ នៃ​ការបង្កើត​ចំណង​ការទូត​កម្ពុជា​-​កូរ៉េ ប្រទេស​ទាំង​ពីរ​នឹង​អាច​លើកកម្ពស់​ទំនាក់ទំនង​ខ្លួន​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​កូរ៉េ និង​វិធីសាស្ត្រ​នៃ​គ្រប់គ្រង​ដោះស្រាយ​សភាពការណ៍​ផ្ទៃក្នុង​កូរ៉េ​។ សម្តេច​តេជោ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​អំពី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​ផងដែរ​។​
​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ​ឯកឧត្តម PARK Jung-Wook​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ក្នុង​ការបំពេញ​តួនាទី​ថ្មី​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com