ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​!

​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ជំនាន់​ទី​៣ និង​បើក​វគ្គ​ជំនាន់​ទី​៤ នៃ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រដ្ឋបាល​លើ​កុំព្យូទ័រ កាត់ត​វីដេអូ​លើ​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ និង​បង្រៀន​ភាសា​អង់គ្លេស ភាសា​ចិន ដល់​យុវជន​ខេត្ត​ព្រៃវែង នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​សន្យា​ជំរុញ​ក្រុម​ការងារ​អភិវឌ្ឍន៍​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម និង​មាន​គុណភាព ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ ទាំង​គ្រូ​បង្គោល និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល និង​បង្រៀន​ជំនាញ​ដល់​សិស្ស​គ្រប់​ជំនាន់ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​សិស្ស​ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​មួយ​ដ៏​ត្រឹមត្រូវ ចាំបាច់​សម្រាប់​ធ្វើ​ឱ្យ​ជីវិត​ប្រសើរឡើង ក្នុង​ទីផ្សារ​ការងារ ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង នាពេល​បច្ចុប្បន្ន​។

​ប្រមុខ​ក្រសួងមហាផ្ទៃ បានបង្ហាញ​មោទនភាព ចំពោះ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​ជំនាន់​ទី​៣ ដែល​មាន​យុវជន​បាន​ចូលរួម​ទទួល​ការបណ្តុះបណ្តាល និង​ប្រឡង​បញ្ចប់​ដោយ​ជោគជ័យ សរុប​ចំនួន ៨៣៤​រូប ដែល​នេះ​ជា​សមិទ្ធផល​ក្នុង​ការរួមចំណែក កសាង​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល ស្រប​ក៏​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឱ្យ​អាទិភាព​ទៅលើ​មុំ​ទាំង ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។

​ដោយសារ​ភាព​ជោគជ័យ​នៃ​ជំនាន់​ទី​៣ និង​មាន​កើនឡើង​ពី​សំណាក់​យុវជន ព្រះសង្ឃ មន្ត្រីរាជការ និង​កងកម្លាំង ដែល​ជំនាន់​ទី​៤​នេះ មាន​សិស្ស​ចូលរួម​រហូត​ទៅ​ដល់ ៦២៨​នាក់ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​ការគិតគូរ​អំពី​ថ្នាល​បន្តវេន សម្រាប់​យុវជន​ខេត្ត ចាប់ពី​ពេល​នេះ​រហូត​ទៅ​អនាគត ដោយ​បាន​បង្ក​បរិយាកាស​ដល់​ក្មួយៗ​ជា​សិស្ស​នៅ​បឋមសិក្សា ត្រឹម​ថ្នាក់​ទី​៥ និង​ទី​៦ ដើម្បី​បណ្តុះ​មូលដ្ឋានគ្រឹះ និង​ឈាន​ទៅ​ពង្រីក​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​កុំព្យូទ័រ​បន្ថែមទៀត​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​នាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​សន្យា​រួមគ្នា​ជាមួយ​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្ត ក្នុង​ការការពារ និង​អភិវឌ្ឍន៍​បន្ថែម​នូវ​រាល់​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ និង​យុវជន​ជំនាន់​មុន​បាន​បន្សល់ទុក​។ ឯកឧត្តម ក៏បាន​ផ្តល់​អនុ​សាន៍​ឱ្យ​យុវជន​កសាង​ខ្លួន​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ និង​បន្ត​ថែរក្សា​អប់រំ បំពាក់បំប៉ន​ពន្លក​ទំពាំង​ថ្មី ដែល​ជា​ក្តីសង្ឃឹម នាពេល​អនាគត​របស់​ប្រទេសជាតិ ឱ្យ​ទទួលបាន​ការអប់រំ​ល្អ មាន​សីលធម៌​ល្អ និង​មាន​វិន័យ ដែល​អាច​បន្តវេន​ពី​ដើម​ឫស្សី ប្រកប​ដោយ​គុណធម៌ សីលធម៌ មាន​ជំនាញ មានចំណេះដឹង ពោរពេញ​សក្តានុពល​សម្រាប់​បច្ចុប្បន្ន និង​ពេលអនាគត ជូន​ប្រទេស​ជាតិ និង​ប្រជាជន​។

​វគ្គ​បណ្តុះបណ្តាល​ជំនាញ​រដ្ឋបាល​លើ​កុំព្យូទ័រ កាត់ត​វីដេអូ​លើ​កុំព្យូទ័រ​នឹង​ទូរស័ព្ទ​ដៃ និង​បង្រៀន​ភាសា​អង់គ្លេស ភាសា​ចិន ដល់​យុវជន​ខេត្ត​ព្រៃវែង បាន​រៀបចំ​ជោគជ័យ​២​ជំនាន់​រួចមកហើយ​។ វគ្គ​បណ្តុះបណ្តាល​បន្ត​ជំនាន់​ទី​៤​បន្ត​ទៀត​នេះ មាន​ការចូលរួម​ពី​យុវជន និង​សិស្ស​សរុប​ចំនួន ចំនួន​៦២៨​នាក់ មាន​១១​ថ្នាក់​សិក្សា ស្មើនឹង​១៦​ម៉ោង ក្នុង​មួយ​ថ្ងៃ សម្រាប់​ម៉ោង​សិក្សា​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ និង​មាន​៤​ថ្នាក់​សិក្សា ស្មើនឹង​៨​ម៉ោង ក្នុង​មួយ​ថ្ងៃ សម្រាប់​ម៉ោង​សិក្សា​ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ និង​មាន​រយៈពេល​បណ្តុះបណ្តាល​៣​ខែ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com