ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ Dato Sri Prof. Dr. Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប​សម្ដែង​ការគួរសម

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ Dato Sri Prof. Dr. Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប​សម្ដែង​ការគួរសម

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ Dato Sri Prof. Dr. Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប​ឯកឧត្ត​ម​សាស្ត្រាចារ្យ​បណ្ឌិត ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ឯកឧត្តម​បាន​សន្យាថា​នឹង​មក​កម្ពុជា នៅក្នុង​ជំនួប​នៅ​ទីក្រុង​ហ្សា​ការតា កាលពី​ខែ​ឧសភា​កន្លង​ទៅ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​បាន​លើកឡើង​ថា​សម្តេច​បាន​សម្រេច​ក្រាបបង្គំ​ទូល​ស្នើ​សុំ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ តែងតាំង​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ជា​ទីប្រឹក្សា​របស់​សម្តេច ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា និង​សម្តែង​នូវ​ក្តីរំពឹង​ទុក​ថា ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត នឹង​រួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍ​កម្ពុជា ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឥណ្ឌូណេស៊ី​ផងដែរ​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​គោរព​ថ្លែងអំណរគុណ ដឹងគុណ និង​ជា​កិត្តិយស ដែល​សម្តេច​តេជោ បានផ្តល់​ការអនុញ្ញាត​ឱ្យ​ចូលជួប​សម្ដែង​ការគួរសម​។ ទន្ទឹមគ្នានេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត សម្តែង​នូវ​ក្តីរីករាយ ដែល​ទទួលបាន​ការតែងតាំង​ជា​ទីប្រឹក្សា​របស់​សម្តេច​តេជោ​។ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​បន្ត​លើកឡើង​ថា សម្តេច​តេជោ គឺជា​ថ្នាក់​ដឹកនាំ​ដ៏​ល្បីល្បាញ​អស្ចារ្យ​មួយរូប និង​បាន​ស្តារ​កសាង​កម្ពុជា រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ធ្វើឱ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​លេចធ្លោ​ជាង​២០​ឆ្នាំ​មកនេះ​។

​ជាមួយគ្នានេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​ជម្រាបជូន​សម្តេច​អំពី​គោលបំណង និង​សកម្មភាព​ការងារ​នានា​របស់​ឯកឧត្តម រួមចំណែក​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ មាន​លក្ខណៈ​ល្អប្រសើរ​ឡើង ដូច​ឯកឧត្តម​បានធ្វើ នៅ​ឥណ្ឌូណេស៊ី និង​បណ្តា​ប្រទេស​មួយចំនួន​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ចការ​មនុស្សធម៌ គឺជា​កិច្ចការ​គ្មាន​ព្រំដែន​កំណត់​។ នៅក្នុង​បរិបទ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​បង្ហាញ​អំពី​បំណងប្រាថ្នា​រួមចំណែក និង​វិភាគទាន​នៅ​កម្ពុជា និង​បាន​គោរព​ស្នើសុំ​សម្តេច​ផ្តល់​អនុសាសន៍ និង​មគ្គុទេសក៍​ដឹកនាំ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ទទួលយក​ការតែងតាំង​ជា​ទីប្រឹក្សា​របស់​សម្តេច និង​ទន្ទឹមគ្នានេះ បានចង្អុលបង្ហាញ​អំពី​វិស័យ​ដែល​ឯកឧត្តម​អាច​ពិចារណា​រួម​ចំណែក​នៅ​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ជនបទ និង​ជា​ពិសេស​ការគាំទ្រ​ទៅលើ​កិច្ចការ​អតីតយុទ្ធជន​កម្ពុជា រួម​មាន​ការសាងសង់​ផ្ទះ និង​អណ្តូងទឹក​ជាដើម ហើយ​ដែល​កិច្ចការ​ទាំងនេះ​គឺ​មាន​លក្ខណៈ និង​សកម្មភាព​ស្របទៅនឹង​ទិសដៅ​ដែល​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​និង​កំពុង​រួមចំណែក​។

​ផ្សាភ្ជាប់​គ្នា​នេះ សម្តេច​តេជោ​បានលើកឡើ​ង​អំពី​ប្រវត្តិ​និង​ការតស៊ូ​ដ៏​ជូរចត់​របស់​សម្តេច ក្នុងនាម​ជា​ទាហាន ដែល​បាន​ជំរុញ​សម្តេច ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​កិច្ចការ​អតីតយុទ្ធជន​នេះ​។ សម្តេច​តេ​ជោបាន​គូសប​ញ្ជាក់​ថា ជា​គុណធម៌ មិនមែន​ប្រើ​យុទ្ធជន​ពេល​ត្រូវការ ហើយ​បោះបង់​ចោល​នោះទេ​។ នៅក្នុង​ន័យ​នេះ សម្តេច​បាន​ស្នើ​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត ពិនិត្យ​លទ្ធភាព​រៀបចំ​អភិវឌ្ឍ​ភូមិ​អតីតយុទ្ធជន​មួយ ដើម្បី​រួមចំណែក​នៅក្នុង​បុព្វហេតុ​នេះ​។

​ក្រៅពីនេះ សម្តេច​ក៏​បាន​ចែករំលែក​ទស្សនៈវិស័យ​របស់​សម្តេច បន្ទាប់​ពី​ការអនុវត្ត​ដោយ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នោះ​គឺ (១) ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ ទៅជា​តំបន់​អភិវឌ្ឍន៍ និង (២) ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ទៅជា​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។ ប៉ុន្តែ សម្តេច​បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​បញ្ហា​ដែល​កើត​ឡើង​ជាមួយ​ប្រទេស​ជិតខាង ដែល​វា​ពុំ​គួរ​កើតឡើង ដោយសារ​ការ​ធ្វើ​សកម្មភាព​ឯកតោភាគី​របស់​ប្រទេស​នោះ តាំង​ពី​ការប្រើប្រាស់​ផែនទី និង​ការបិទ​ច្រកព្រំដែន​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា ភាគី​ទាំងពីរ​គួរ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​កីឡា ជាដើម ប្រសើរ​ជាង​ការផ្លាស់ប្តូរ​គ្រាប់កាំភ្លើង​គ្នា ហើយ​ការប្រកាន់យក​គោលជំហរ​របស់​កម្ពុជា ដូចជា​ការប្តឹង​ទៅ ICJ គឺជា​ជម្រើស​សន្តិវិធី​។

​នៅ​ចុងបញ្ចប់ ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិត បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមចំណែក​បន្ថែម​ទៀត​របស់​ឯកឧត្តម ទៅលើ​កិច្ចការ​យុទ្ធជន​នេះ និង​សង្ឃឹមថា នឹង​ត្រឡប់​មក​កម្ពុជា​នៅពេល​ខាងមុខ​។ សម្តេច​តេជោ ក៏​បាន​ជូនពរ​ឯកឧត្តម Dato Sri Prof. Dr. Tahir ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com