ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

​នា​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ផាក ជុង​វុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្ដិភាព​។​

​ក្នុងជំនួប​នោះ​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល ឯកឧត្តម​បាន បញ្ចប់​បេសកកម្ម​ការទូត នៅ​កម្ពុជា ។ ឯកឧត្តម​បាន​ចាត់​ទុក​ពេលវេលា​នៃ​ការបំពេញ​បេសកកម្ម​កា​រ​ទូត​នៅ​កម្ពុជា ជា​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ការងារ​របស់​ឯកឧត្តម និង​មាន​មោទនភាព​ដែល​បាន​ចូល​រួមចំណែក​ដល់​ការពង្រឹង និង ពង្រីក​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ​-​កម្ពុជា ដែល​បាន​ប្រែក្លាយ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ចាប់តាំងពី​ការបង្កើត​ចំណង​ការទូត រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​១៩៩៧ រហូត​ដល់​ការដំឡើង​កម្រិត​ទំនាក់ទំនង ទៅជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” កាលពី​ឆ្នាំ​២០២៤ កន្លងទៅ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​៖ ពាណិជ្ជកម្ម​, ធុរកិច្ច និង វិនិយោគ និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ ដល់​បេសកកម្ម​របស់​ឯកឧត្តម​ឱ្យ​ទទួលបាន​ជោគជ័យ​។ ឯកឧត្តម​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន រឹងមាំ​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។ សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របស់​ឯកឧត្តម ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​រំឭក​ពី​លទ្ធផល​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ​២០២៤ កន្លងទៅ ដែល​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ទាំង​ពីរ​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា កម្ពុជា និង​កូរ៉េ​នៅ​មាន​សក្ដានុពល​ជាច្រើន​ដែល​ត្រូវ​ពង្រីក​បន្ថែម ហើយ​សម្តេច​មាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​បន្ត​ពូន​ជ្រំ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com