ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

សម្តេច​តេជោ ហ៊ុន សែន ៖ «‍‍មុន​នេះ​លោក ឃ្លាំង ហួត បាន​ឆ្លើយតប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ថៃ ដែល​បាន​វាយប្រហារ​ចំពោះ​ខ្ញុំ​»​

សម្តេច​តេជោ ហ៊ុន សែន ៖ «‍‍មុន​នេះ​លោក ឃ្លាំង ហួត បាន​ឆ្លើយតប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ថៃ ដែល​បាន​វាយប្រហារ​ចំពោះ​ខ្ញុំ​»​

ជា​ការឆ្លើយតប បែប​ទះកំភ្លៀង​ចំពោះ​បុគ្គល ភូមិ​ថាំ វៈ​ឆៈយៈ​ឆែ នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ថៃ សម្តេច​តេជោ​បញ្ជាក់​អោយ​ដឹង នៅ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ដូច​នេះ​ថា ៖
​មុន​នេះ​លោក ឃ្លាំង ហួត បាន​ឆ្លើយតប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ថៃ ដែល​បាន​វាយប្រហារ​ចំពោះ​ខ្ញុំ​។​

​ខ្ញុំ​ក៏​ចង់​បញ្ជាក់​បែប​ទះកំភ្លៀង​ចំពោះ​បុគ្គល​រូបនេះ​ថា បើ ហ៊ុន សែន អត់​មាន​តម្លៃ​សម្រាប់​ការចរចា ហេតុ​អ្វី​លោក​ត្រូវ​អមដំណើរ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ព្យួរ​តំណែង​មក​ចាំ​ទូរស័ព្ទ​ជួប​ខ្ញុំ​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មិន​មាន​ការ​ណាត់​ជាមុន​?

​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ពួក​លោក​ចាត់​ទុក ហ៊ុន សែន ជា​មនុស្ស​មាន​តម្លៃ​ដែល​អស់លោក​យល់ថា ត្រូវសុំ​ឱវាទ ឬ​សុំ​យោបល់ ឬ​សុំ​ចរចា តែ​ដល់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ លោក​បែរជា​និយាយ​ថា លោក ហ៊ុន សែន មិន​មាន​តម្លៃ​ក្នុង​ការចរចា​។ តើ​លោក​លេបថ្នាំ​ខុស​ទេ​ដឹង ទើប​ធ្វើឲ្យ​លោក​បាត់​ការចងចាំ​បែបនេះ​?

​សម្រាប់​តួនាទី​ក្នុង​តំណែង​គ្រប់គ្រង​រដ្ឋ​ខ្ញុំ​ស្គាល់​ច្បាស់​ណាស់ ព្រោះ​ខ្ញុំ​ដឹកនាំ​នីតិប្រតិបត្តិ​តាំង​ពី​លោក​នៅ​ជា​កងទ័ព​ថៃ​ក្រហម (​កុម្មុយនីស្ត​ថៃ​) មិន​ទាន់​ចេញ​ពី​ព្រៃ​មក​ម្ល៉េះ និង​ឆ្លងកាត់​នាយករដ្ឋមន្ត្រី​ថៃ​ជាង​១០​នាក់​។ ការចរចា​ពិត​ត្រូវធ្វើ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជា​មួយ​ប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ​។​

​កាលពី​មុន​ក៏​ដូចជា​ថ្ងៃនេះ​លោក​តែង​ប្រាប់​ជនជាតិ​ថៃ​ថា កុំឲ្យ​ស្តាប់​លោក ហ៊ុន សែន ពេក តើ​លោក​ខ្លាច​បណ្តាញ​សង្គម​ដែល​ខ្ញុំ​បង្ហោះ​សារ​ចេញ​មែន​ទេ​?

​ខ្ញុំ​មិន​ចង់​ឆ្លើយតប​ជាមួយ​មនុស្ស​ព្រហើន​ដូច​លោក​ទេ តែ​ខ្ញុំ​មាន​ការចាំបាច់​បញ្ជូន​សារ​ទៅ​ប្រាប់​ប្រជាជន​ថៃ​ថា នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ​សព្វថ្ងៃនេះ​មាន ចំណែក​ទទួលខុសត្រូវ​លើ​ការសុំ​ឱវាទ ឬ​យោបល់ ឬ​ចរចា​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ជាមួយ​លោកស្រី អ៊ុង អុីន កន្លងមក​។​

​ជូនពរ​លោក​ប្រឹង​តោង​កៅអី​នាយករដ្ឋមន្ត្រី​ស្តីទី​ឲ្យបាន​យូរ​បន្តិច​៕

Earlier, Khliang Huot responded to the Acting Prime Minister and former Minister of Defence of Thailand, who had attacked me.

I would also like to firmly address this individual: if Hun Sen truly held no value for negotiations, then why did you accompany the former Prime Minister, whose position is currently suspended, just to wait for a phone call to meet me in the afternoon of June 15, 2025, without any prior appointment?

On June 15, 2025, you regarded Hun Sen as a person of value, believing it necessary to seek his advice, opinion, or negotiation. But by July 16, 2025, you claimed that Hun Sen held no value in negotiations. Did you take the wrong medication, causing you to lose your memory like this?

As for roles in state governance, I know them well, as I’ve led the executive body since the time you were still a member of the Thai Red Army (Thai Communists) and hadn’t even emerged from the jungle long before going through more than 10 Thai Prime Ministers.

Real negotiations must be conducted by Prime Minister Hun Manet, not with Senate President Hun Sen.

In the past, and even now, you constantly tell the Thai people not to listen too much to Hun Sen. Are you afraid of the social media posts I wrote?

I do not wish to respond to an insolent person like you, but I find it necessary to send a message to the Thai public that the current Acting Prime Minister of Thailand bears responsibility for seeking advice, opinion, or negotiation via phone with Ung Ing on the evening of June 15, 2025.

Wishing you good luck in clinging to your position as Acting Prime Minister for just a little longer.

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com