(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា មន្ត្រីរាជការ និងសិស្សានុសិស្ស បានអញ្ជើញពិធីបើកការដ្ឋានសាងសង់អគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ ជាអំណោយរបស់សមាគមឧកញ៉ាកម្ពុជាដល់វិទ្យាល័យទ្រៀល សាលាបឋមសិក្សាកកោះ បឋមសិក្សាអូរសបួរ បឋមសិក្សាជាន់លែងភូមិថ្មី និងបឋមសិក្សា ហ៊ុនសែន ឈូកជីព្រះ ខេត្តកំពង់ធំ ពិធីនេះប្រារព្ធនៅបរិវេណវិទ្យាល័យទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។
សមាគមឧកញ៉ាកម្ពុជាបានខិតខំយកចិត្តទុកដាក់ទៅលើវិស័យអប់រំជាចម្បង ដើម្បីឱ្យការសិក្សារៀនសូត្ររបស់សិស្សានុសិស្សមានគុណភាព សុវត្ថិភាព ឥរិយាបថ និងមានសីលធម៌ល្អក្នុងការរស់នៅក្នុងគ្រួសារ និងសង្គមជាតិ។ សាលារៀនជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ពីលោកគ្រូអ្នកគ្រូ ដើម្បីយកទៅសិក្សារៀនសូត្រ ក្នុងកសាងខ្លួនឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ។
ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលបានជួយកសាងសាលារៀន និងឧបត្ថម្ភជាសម្ភារៈផ្សេងៗដល់សាលារៀន ក្នុងការយកទៅប្រើប្រាស់ក្នុងការសិក្សារៀនសូត្រ ចូលរួមចំណែកនូវអភិវឌ្ឍធនធានមនុស្សនៅតាមសាលារៀន។ ពិធីបើកការដ្ឋានសាងសង់សាលារៀននេះ ចូលរួមចំណែកឱ្យសំណង់មានភាពរឹងមាំ មានបច្ចេកទេសត្រឹមត្រូវ ប្រើប្រាស់បានយូរអង្វែង និងមានផាសសុខភាពដល់ការសិក្សារៀនសូត្ររបស់សិស្សទាំងពេលព្រឹក និងពេលរសៀល។