ទាន់ហេតុការណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?» - ​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ទី​១ វត្ត​បទុម​វ​តី រាជ​វ​រា​រាម - ប្រធានាធិបតី​ហ្វីលីពីន ឯកឧត្តម Ferdinand Romualdez Marcos Jr. អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា - អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម
0

សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?»

មានប្រសាសន៍​ក្នុង​បណ្តាញ​សង្គម សម្តេច​បវរ​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​សំណេរ​ដូចនេះ​ថា ៖ «​ដោយសារ​មួយ​រយៈ​នេះ​ឃើញ​មាន​ការជជែក​គ្នា នៅ​ក្នុង​បណ្ដាញ​សង្គម​លើ​ប្រធានបទ​មួយ​ចំនួន រួម​ទាំង​ការ​ចោទ​នូវ​សំណួរ​មួយចំនួន ដែល​បង្កើត​ជា​ភាពស្រពិចស្រពិល រហូតដល់​មាន​បុគ្គល​ខ្លះ​យក​ទៅ​ធ្វើ​អាជីវកម្ម​ដើម្បី​កេងចំណេញ​នយោបាយ​ផង​» ។
​ខ្ញុំ​សូម​យក​ឱកាស​បញ្ជាក់​ដោយ​សង្ខេប ÷

១. ហេតុ​អ្វី​រាជរដ្ឋាភិបាល​ស្ងាត់ស្ងៀម​ម្ល៉េះ​?

– បងប្អូន​មួយចំនួន​ប្រហែលជា​យល់​ថា​ទាល់តែ​នាយករដ្ឋមន្ត្រី ឬ​ឥស្សរជន​សំខាន់ៗ បញ្ចេញ​សារ​តាម​ទូរទស្សន៍ ឬ​បណ្តាញ​សង្គម​ជា​ប្រចាំ បានគិត​ថា​រដ្ឋាភិបាល​អត់​ស្ងៀមស្ងាត់​។

​នៅក្នុង​ដំណាក់កាល​ដែល​សភាព​មាន​ការប្រែប្រួល​លឿន​និង​មាន​ភាពមិនច្បាស់លាស់ ការធានា​នូវ​សង្គតិភាព​នៃ​ពត៌មាន​គឺ​សំខាន់​ណាស់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ច្របូកច្របល់​ក្នុង​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​។ ក្នុង​គោលដៅ​នេះ រាជរដ្ឋាភិបាល​បាន​រៀបចំ​យន្តការ និង​ប្រគល់​ភារកិច្ច​ជូន​ក្រុម​អ្នកនាំពាក្យ ដែល​មាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​ក្រសួង​ការបរទេស ធ្វើ​កិច្ច​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាប្រចាំ​។ បន្ថែម​លើ​យន្តការ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួងការបរទេស ក្រសួង​ព័ត៌មាន រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន គណៈ​អភិបាលខេត្ត​ពាក់ព័ន្ធ​។​ល​។ ក៏​មាន​ផ្សព្វផ្សាយ​នូវ​វិធានការ​សំខាន់ៗ​របស់ខ្លួន ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ជាប់​ជាប្រចាំ​ផងដែរ​។

២. តើ​រាជរដ្ឋាភិបាល​បាន​បញ្ជារ​ឱ្យ​កងទ័ព​ជួរមុខ​នៅ​សមរភូមិ​ដកថយ​ទេ​ក្រោយ​ពី​ចរចារ​បទ​ឈប់​បាញ់​?

– ចម្លើយ​ខ្លី គឺ​គ្មាន​ទេ​។

​រាជរដ្ឋាភិបាល​មិន​មាន​ដាក់​បទបញ្ជា​ឱ្យ​ដកថយ​កម្លាំង​ក្រោយពី​មាន​បទ​ឈប់​បាញ់​នោះទេ​។ ហើយ​ក្នុង​កិច្ចចរចា​បទ​ឈប់​បាញ់ ក៏​គ្មាន​ដាក់​លក្ខ​ខណ​ឱ្យ​កងទ័ព​ភាគី​ណា​ដកថយ​ពី​ទីតាំង​ឈរជើង​របស់ខ្លួន​នោះ​ដែរ​ទេ​។

៣. តើ​ការចរចា​នានា​ក្នុង​ពេល​កន្លងមក មានភ្ជាប់​លក្ខខណ្ឌ​ជាមួយ​កាត់​ដោះដូរ​ដី​ឬទេ​?

– ចម្លើយ​ខ្លី គឺ​គ្មាន​ទេ​។

​ការចរចា​បទ​ឈប់​បាញ់​ថ្ងៃ ២៨ កក្កដា នៅ​ប្រទេស​ម៉ាឡេស៊ី គឺ​និយាយ​ពី​បទ​ឈប់​បាញ់​គ្នា​តែប៉ុណ្ណោះ​។ ការចរចា​ទ្វេភាគី​កន្លងមក​ដោយ​រាប់​ទាំង Extraordinary GBC រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង កិច្ចប្រជុំ​ថ្នាក់​តំបន់​រវាង​យោធភូមិ​ភាគ (RBC) ក៏​មិន​មាន​និយាយ​ពី​ការកំណត់​ព្រំដែន​នោះដែរ​។ រាល់​លទ្ធផល​នៃ​កិច្ចប្រជុំ (​រាប់​ទាំង​ប្រជុំ​ពិសេស​ថ្ងៃទី ២៨ កក្កដា​, ប្រជុំ​វិសាមញ្ញ GBC និង RBC) សុទ្ធ​តែ​បង្ហាញ​ជា​សាធារណៈ​ទាំងអស់​។ គ្មាន​ការ​លាក់បាំង​ទេ​។ ហើយ​ក៏​គ្មាន ការចរចា​សម្ងាត់​ណា​ផ្សេង ក្រៅពី​កិច្ចប្រជុំ​ទាំងនោះ​ដែរ​។

​ចំពោះ​កិច្ចការ​ចរចា​ព្រំដែន កម្ពុជា​នៅតែ​ប្រកាន់​យក​ជំហរ​នៃ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​ការប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ថៃ (JBC) ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​និង​ថៃ​ដែល​មាន​ជា​ធរមាន សន្ធិសញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ​។

៤. តើ​រដ្ឋាភិបាល ក្រសួង​ការពារជាតិ​អត់​មាន​ជួយ​អ្វី​ដល់​កងទ័ព​ជួរមុខ​ទេ បានជា​ឃើញតែ​សប្បុរសជន​ជួយ​?

– ចម្លើយ​ខ្លី គឺ​រាជរដ្ឋាភិបាល​មិន​ដែល​បោះបង់​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ចំពោះ​បងប្អូន​វីរៈ​កងទ័ព វីរៈ​នគរបាលជាតិ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ប៉ះពាល់​ដោយសារ​ការប្រយុទ្ធ​គ្នា ឬ​មាន​ការបំពាន​ផ្សេងៗ​នោះទេ​។ សូម​បងប្អូន​មេត្តា​យោគយល់ ចំពោះ​ការ​ដែល​ក្រសួង ស្ថាប័ន​របស់​រដ្ឋ មិន​បាន​ថត​បង្ហោះ ឬ​ដាក់​ចេញ​នូវ​របាយការណ៍​ជា​សាធារណៈ អំពី​រាល់​ការងារ​ធានា​និង​ផ្គត់ផ្គង់​ដល់​កងទ័ព​ជួរមុខ​នោះទេ ដែល​អាច​ឱ្យ​បងប្អូន​មួយចំនួន​យល់ច្រឡំ​ថា​រាជរដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​ដល់​ក​ង​ទ័ព​ជួរមុខ​។

​បន្ថែម​លើ​នោះ ការគិតគូរ​ជា​ប្រចាំ​របស់​រាជរដ្ឋាភិបាល​ក៏​មិន​ត្រឹមតែ​សម្រាប់​កងទ័ព​ជួរមុខ និង​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​បញ្ហា​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​ត្រូវ​គិតគូរ​ជា​ប្រចាំ​សម្រាប់​កងទ័ព​និង​ប្រជាជន​ទូទាំង​ប្រទេស និង​គ្រប់​វិស័យ​តែម្តង​។

​ជាមួយគ្នានេះ ខ្ញុំ​សូម​ធ្វើការ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​ទឹកចិត្ត​ស្នេហា​ជាតិ និង​គាំទ្រ​ដល់​កងកម្លាំង​ជួរមុខ​របស់​យើង​តាមរយៈ​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ជា​ស្បៀងអាហារ សម្ភារៈ មធ្យោបាយ ដល់​កងទ័ព​ជួរមុខ​របស់​យើង បន្ថែម​លើ​អ្វី​ដែល​រាជរដ្ឋាភិបាល​ដោះស្រាយ​ជូន​។ រាជរដ្ឋាភិបាល​តែងតែ​ស្វាគមន៍​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ ខ្មែរ​ជួយ​ខ្មែរ​នេះ តាំងតែ​ពី​មុន​ផ្ទុះអាវុធ​កាលពី​ថ្ងៃ​ទី ២៤ កក្កដា មកម្ល៉េះ​។ ពេលនេះ​ជា​ពេល​លំបាក ដែល​យើង​ត្រូវ​រួបរួម​សាមគ្គី​គ្នា ជួយ​គ្នា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​។

​ខ្ញុំ​សង្ឃឹមថា​ការបញ្ជាក់​ដោយ​ខ្លី​ប៉ុន្មាន​ចំណុច​ខាងលើ​និង​អាច​ដោះស្រាយ​ចម្ងល់​មួយចំនួន​ដែល​ខ្ញុំ​បាន​ឃើញ​តាម​បណ្ដាញ​សង្គម​នៅ​ពេល​កន្លងមក​នេះ​។

​ហេតុ​ដូច្នេះ​ខ្ញុំ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជនរួមជាតិ​ទាំងអស់ ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ដែល​បាន​និង​កំពុង​ធ្វើ​កិច្ច​ការងារ​យ៉ាង​សកម្ម ក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ឧត្តមប្រយោជន៍​របស់​ជាតិ​និង​ប្រជាជន បើ​ទោះ​ជា​កិច្ចការ​ជាច្រើន​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​មើលទៅ​ហាក់ដូចជា​មាន​ភាពស្ងាត់ស្ងៀម​ពេក​ក៏​ដោយ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com